ចាត់ទុកជារឿងភ្ញាក់ផ្អើល នៅរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នេះ អតីតអ្នកដឹកនាំនៅផលិតកម្មសាន់ដេ លោក រ៉េត ដែលគេដឹងច្បាស់ថាជាគូស្នេហ៍តារាចម្រៀងយូរីនោះ បានបង្ហាញពីភាពទុក្ខសោកខ្លួន ក្រោយយូរីទាត់ស្នេហ៍ខ្លួនចោល ស្រវ៉ារកអ្នកថ្មី ។ លោករ៉េត ដែលបច្ចុប្បន្នបានចូលទៅបម្រើនៅផលិតកម្មថោន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនថា អូនអើយ យើងនៅជាមួយគ្នា៤ឆ្នាំហើយ ដូចប្តីប្រពន្ធអ៊ីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជា ជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណាក៏យើងហែលឆ្លងអស់ហើយដែរ។ តើហេតុអ្វី ពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេ ដែលបានក្បត់បង សាហាវយើងនេះ តើពេលនេះបងត្រូវធ្វើបែបណា តើបងអាចសូមរៀបរាប់រឿងយើងទាំងអស់ អោយចេញមក ដើម្បីបន្ធូរអារម្មណ៍ ឈឺចាប់ពេលនេះបានទេ ? ជាមួយគ្នានេះដែរ ផលិតករនិងអ្នកដឹកនាំខាងលើ បានបញ្ចេញរូបភាពជាច្រើនសន្លឹក ដែលធ្លាប់ផ្អែមល្ហែមជាមួយគ្នា រស់នៅដូចប្តីប្រពន្ធ មានជិះពីលើ កៀកកើយ ថើបមាត់ ថើបថ្ពាល់ ដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើល ។ គេក៏បានចាំថា យូរី ធ្លាប់បានដឹកដៃគូស្នេហ៍ខ្លួន ឈ្មោះរ៉េត នេះទៅសាងស្នេហា នៅប្រទេសថៃ កាលពីពាក់កណ្តាលឆ្នាំ២០១៦ ។